khmer eng
  • ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា
     
    ចែករំលែក ៖

    ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា លោកជំទាវ មុំ សណ្តាប់ អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានផ្តល់អនុសាសន៍ដល់មន្រ្តីរាជការជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ ត្រូវបង្កើនចំណេះដឹង និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។
    លោកជំទាវបានផ្តល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសព្រឹទ្ធសភារៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា នៅសាលសិក្ខាលាសាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីក្រុមសមាជិកាព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិវត្តជនជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៨៥នាក់។
    ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកជំទាវបានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ដល់មន្ត្រីរាជការជានារីទាំងអស់ និងបានកំពុងបំពេញតួនាទីក្នុងការលើកកម្ពស់ការកសាងសមត្ថភាព ដើម្បីធ្វើឱ្យសម្រេចបានក្នុងការអភិវឌ្ឍការងារ និងជួយពង្រឹងភាព អង់អាចដល់ស្រ្តី ព្រមទាំងជួយលើកកម្ពស់សីលធម៌ តម្លៃស្រ្តី និងគ្រួសារខ្មែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail